Department of Social Work

Introduction

ព័ត៌មានកម្មវិធីសិក្សា

ក្រោមការជួយគាំទ្រពីដៃគូសហការរបស់សាកលវិទ្យាល័យវ៉ាស៊ីន តោន(ស.រ.អ) ដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យាបានបើកកម្មវិធីបរិញ្ញាបត្រសង្គមកិច្ចវិទ្យាមុនគេនៅឆ្នាំ២០០៨។

ដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យាជាដេប៉ាតឺម៉ង់កម្រិតឧត្តមសិក្សានៅកម្ពុជាដែលបានទទួលវិញ្ញាបត្រទទួលស្គាល់គុណភាពអប់រំមុនគេពី សមាគមទទួលស្គាល់គុណភាពអប់រំ PAASCU (Philippine Accrediting Association of Schools, Colleges and Universities) ក្នុងខែឧសភា ឆ្នាំ២០១៧។

ចក្ខុវិស័យ: ដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យានឹងក្លាយជាដេប៉ាតឺម៉ង់ដែលផ្ដល់ការអប់រំផ្នែកសង្គមកិច្ច ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងការបណ្ដុះបណ្ដាលវគ្គខ្លី ប្រកបដោយគុណភាពខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានទទួលស្គាល់ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។

ដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនឹងដំណើរការកម្មវិធីសិក្សាបរិញ្ញាបត្រសង្គមកិច្ចវិទ្យាបង់ថ្លៃ ក្នុងឆ្នាំសិក្សាថ្មីខាងមុខនេះ។ ការសិក្សាមានរយៈពេល៤ឆ្នាំ រួមទាំងការចុះកម្មសិក្សាដកស្រង់បទពិសោធន៍ជាក់ស្ដែងនៅតាមអង្គការ និងស្ថាប័ននានា នៅឆ្នាំទី២ ទី៣ និងទី៤។ ការចុះកម្មសិក្សានឹងធ្វើឡើងនៅក្នុងម៉ោងធ្វើការ។ ថ្នាក់បរិញ្ញាបត្រសង្គមកិច្ចវិទ្យាមានចំនួនម៉ោងសរុប ប្រហែល៩០០ម៉ោង។

Program Information

Established in 2008 through the University of Washington (U.S.A)/Royal University of Phnom Penh Partnership Program, the Department of Social Work is the first Social Work Bachelor Program in Cambodia. 

The Department of Social Work is the first Cambodian higher education department to be awarded a certificate of accreditation from the Philippine Accrediting Association of Schools, Colleges, and Universities for May 2017 to May 2020. 

Vision: The Royal University of Phnom Penh, Department of Social Work will be the premier Bachelor of Social Work (BSW), Master of Social Work (MSW), and continuing social work education program in Cambodia that is highly regarded both nationally and internationally.

The Department of Social Work (DSW) of the Royal University of Phnom Penh (RUPP) offers the Bachelor of Arts in Social Work (BSW) through a private fee-based program. The duration of the program is 4 years, full-time, including class and field placement where the students could get experimental learning from NGOs and other institutions in Years 2, 3 and 4 for approximately a total of 900 hours. The placement is conducted during working days.

 

តើនរណាខ្លះអាចដាក់ពាក្យចូលរៀន?

បេក្ខជនដែលមានលក្ខខណ្ឌខាងក្រោមត្រូវបានលើកទឹកចិត្តខ្ពស់ក្នុងការដាក់ពាក្យ៖

  • ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)
  • មានចំណាប់អារម្មណ៍រៀនមុខវិជ្ជាសង្គមកិច្ច និងចូលរួមចំណែកដោះស្រាយបញ្ហាសង្គម
  • មានឆន្ទៈធ្វើការងារជាមួយបុគ្គល គ្រួសារ និងសហគមន៍ ដែលជាក្រុមមនុស្សងាយរងគ្រោះ

Who is eligible to apply?

Candidates who have the following selection criteria are encouraged to apply:

  • Must have the High School Certificate (Bacc-II)
  • English at the Intermediate level is preferred
  • Interested in social work and have a desire to address social justice issues
  • Have a commitment to work with vulnerable families, groups and communities as well as diverse groups

 

ឱកាសការងារ

អ្នកដែលបានបញ្ចប់មុខជំនាញសង្គមកិច្ចអាចបម្រើការងារជាច្រើនដូចជា៖

  • នៅតាមស្ថាប័នអង្គការ ឬក្រសួងនានា រួមមាន៖
    • មន្ត្រីការពារកុមារ
    • អ្នកគ្រប់គ្រងករណី
    • អ្នកពិគ្រោះយោបល់
    • អ្នកគ្រប់គ្រងគម្រោង
    • អ្នកចងក្រងសហគមន៍
    • ជំនួយការគម្រោងស្រាវជ្រាវ
    • ជំនួយការគម្រោងសម្រាប់ការតស៊ូមតិសាធារណៈ
  • នៅតាមសាលារៀននានា ដូចជាអ្នកប្រឹក្សាយោបល់ដល់សិស្ស-និស្សិត
  • នៅតាមមន្ទីរពេទ្យនានា ដូចជាអ្នកផ្ដល់ប្រឹក្សាយោបល់ដល់អ្នកជំងឺ និងក្រុមគ្រួសារ

Job Opportunity

Graduated social work students work in a variety of sectors:

  • NGOs or Government Ministries as: 

    • Child Protection Officer 

    • Youth Health Facilitator

    • Case Manager

    • Counselor

    • Educator or Community Facilitator

    • Community Organizer

    • Project Manager/Coordinator

    • Project Assistant for Public Advocacy

    • Research Assistant

  • In school as a student counselor or school social worker

  • In hospitals as a counselor or mental health social worker

 

លទ្ធផលរំពឹងទុកការសិក្សារៀនសូត្ររបស់កម្មវិធីសិក្សា (Program Learning Outcome - PLOដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សាកម្មវិធីថ្នាក់បរិញ្ញាបត្រសង្គមកិច្ចវិទ្យា

លទ្ធផលរំពឹងទុកការសិក្សារៀនសូត្ររបស់កម្មវិធីសិក្សាទី១៖ កំណត់ខ្លួនឯងថាជាអ្នកសង្គមកិច្ចប្រកបដោយវិជ្ជាជីវៈ និងប្រព្រឹត្តខ្លួនឯងឱ្យបានសមស្រប៖

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចប្រព្រឹត្តខ្លួនជា “លក្ខណៈអាជីព” (ទាំងអាកប្បកិរិយា ការបង្ហាញខ្លួនចំពោះមនុស្សទូទៅ  និងការប្រាស្រ័យទាក់ទង)

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចបញ្ចេញនូវឥរិយាបថ​ដែលបង្ហាញថាពួកគេមិនវិនិច្ឆ័យ  ផ្តល់ការពេញចិត្ត  និង លើកកម្ពស់នូវចម្រុះភាព និងយុត្តិធម៌សង្គម
  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចបញ្ចេញនូវទឹកចិត្តក្នុងការបន្តរៀនសូត្រពេញមួយជីវិត ដើម្បីភាពរីកចម្រើនផ្នែកវិជ្ជាជីវៈរបស់ខ្លួន
  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចធ្វើការឆ្លុះបញ្ចាំងខ្លួនឯង ដើម្បីការរីកចម្រើនផ្នែកវិជ្ជាជីវៈ
  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចប្រើប្រាស់នូវ ការគ្រប់គ្រងណែនាំ និងការពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធិភាព
  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា មានលទ្ធភាពក្នុងកាបំពេញការងារគម្រោងមួយដោយឯករាជ្យ ឬជាក្រុម ប្រកបដោយលក្ខណៈវិជ្ជាជីវៈ
  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចបង្ហាញនូវការទំនាក់ទំនង ដោយការនិយាយស្តី និងជាលាយលក្ខណ៍អក្សរ​ ប្រកបដោយប្រសិទ្ធិភាព ជាមួយក្រុមមនុស្សចម្រុះ។

លទ្ធផលរំពឹងទុកការសិក្សារៀនសូត្ររបស់កម្មវិធីសិក្សាទី២៖  អនុវត្តទៅតាមគោលការណ៍ក្រមសីលធម៌សង្គមកិច្ច ក្នុងការដឹកនាំនូវការអនុវត្ត ការងារប្រកបដោយវិជ្ជាជីវៈ

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចពន្យល់ពីក្រមសីលធម៌សង្គមកិច្ច និងប្រព្រឹត្តខ្លួនទៅតាមក្រមសីលធម៌នោះ

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចពន្យល់ពីអត្ថន័យនៃការរក្សាការសម្ងាត់  របៀបក្នុងការអនុវត្ត និងលើកកម្ពស់នូវការរក្សាការសម្ងាត់នោះ
  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចធ្វើការសម្រេចចិត្តនានា ដោយផ្អែកទៅតាមហេតុផលនៃក្រមសីលធម៌សង្គមកិច្ច ។

លទ្ធផលរំពឹងទុកការសិក្សារៀនសូត្ររបស់កម្មវិធីសិក្សាទី៣៖ អនុវត្តការគិតប្រកបដោយការត្រិះរិះពិចារណទៅលើការអនុវត្តការងារសង្គមកិច្ច

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចប្រើប្រាស់ក្របខណ្ឌការងារដោយផ្អែកលើគោលការណ៍រដោះស្រាយបញ្ហា ដែលលើកកម្ពស់ឱ្យមាននូវការប៉ាន់ប្រមាណ ការអន្តរាគមន៍ និងការវាយតម្លៃ ដើម្បីឱ្យមានការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធិភាព

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាព ក្នុងការវិនិច្ឆ័យ និងផ្តល់នូវហេតុផល ដោយប្រើប្រាស់ពត៌មានដើម្បីអាចធ្វើសេចក្តីសន្និដ្ឋានប្រកបដោយវិជ្ជាជីវៈ ។

លទ្ធផលរំពឹងទុកការសិក្សារៀនសូត្ររបស់កម្មវិធីសិក្សាទី៤៖ ប្រើប្រាស់ការស្រាវជ្រាវដែលផ្អែកលើភស្តុតាង ដើម្បីណែនាំដល់ការអនុវត្ត

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចកំណត់ និងវិភាគត្រិះរិះពិចារណាទៅលើចំណេះដឹងពីប្រភពនានា ដែលរួមមានទាំងចំណេះដឹងផ្អែកលើការសិក្សាស្រាវជ្រាវ ដើម្បីផ្តល់ការយល់ដឹងដល់ការអនុវត្តការងាររបស់ពួកគេ (ឧទាហរណ៍ អាកប្បកិរិយាផ្ទាល់ខ្លួន ការជ្រើសរើសកម្មវិធីផ្សេងៗ)។

លទ្ធផលរំពឹងទុកការសិក្សារៀនសូត្ររបស់កម្មវិធីសិក្សាទី៥ផ្តល់ឲ្យមានការចូលរួមចំណែកពីមនុស្សដែលមានលក្ខណៈចម្រុះភាព និងផ្សេងៗគ្នានៅក្នុងការអនុវត្តការងារ

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចបង្ហាញពីការស្គាល់ខ្លួនឯងឱ្យបាន​គ្រប់គ្រាន់ ដើម្បីលុបបំបាត់នូវ ឥទ្ធិពលនៃភាពលំអៀងរបស់ខ្លួនឯងផ្ទាល់ ក្នុងការធ្វើការងារ​ជាមួយក្រុមដែលមានភាពចម្រុះគ្នា 

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា លើកកម្ពស់ការគោរពចំពោះភាព​ចម្រុះគ្នា។

លទ្ធផលរំពឹងទុកការសិក្សារៀនសូត្ររបស់កម្មវិធីសិក្សាទី៦ជំរុញនិងលើកកម្ពស់ សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម សេដ្ឋកិច្ច និងបរិស្ថាន

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា ទទួលស្គាល់នូវវិសាលភាពនៃរចនាសម្ព័ន្ធវប្បធម៌ និងគុណតម្លៃ ដែលអាចគាបសង្កត់  ផាត់ចេញពីសង្គម  កាត់ផ្តាច់  សន្មត  បុរេវិនិច្ឆ័យ  រើសអើង  បង្កើត ឬជម្រុញឱ្យមានបុព្វសិទ្ធិ និង អំណាច

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាច​ពន្យល់ដល់អ្នកដទៃពីទម្រង់ និងយន្តការនានានៃការគាបសង្កត់ និង ការរើសអើង
  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចរៀបរាប់ពីការអនុវត្ត ដែលជម្រុញឱ្យមានយុត្តិធម៌សង្គម    សេដ្ឋកិច្ច និងបរិស្ថាន
  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា រៀបរាប់ពីតួនាទីនៃការតស៊ូមតិដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម សេដ្ឋកិច្ច  និងបរិស្ថាន ។

លទ្ធផលរំពឹងទុកការសិក្សារៀនសូត្ររបស់កម្មវិធីសិក្សាទី៧អនុវត្តចំណេះដឹងទាក់ទងនឹងអាកប្បកិរិយាមនុស្ស និងមជ្ឈដ្ឋានសង្គម

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចប្រើប្រាស់ទ្រឹស្តីក្របខណ្ឌការងារដែលផ្តោតលើមនុស្ស និងមជ្ឈដ្ឋានសង្គមនៅក្នុងការអនុវត្តការងារ

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចពន្យល់ពីអាកប្បកិរិយារបស់មនុស្សពេញមួយវដ្តជីវិតរបស់មនុស្ស (គ្រប់កម្រិតអាយុ)

លទ្ធផលរំពឹងទុកការសិក្សារៀនសូត្ររបស់កម្មវិធីសិក្សាទី៨៖ ចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ ដើម្បីជម្រុញលើកកម្ពស់សុខុមាលភាពសង្គម សេដ្ឋកិច្ច និងដើម្បីផ្តល់សេវាសង្គមកិច្ចប្រកបដោយប្រសិទ្ធិភាព។

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចពន្យល់ពីគុណតម្លៃនៃគោលនយោបាយសុខុមាលភាពសង្គម ដែលជាគ្រឹះសំខាន់ៗ

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចពន្យល់ពីការតាក់តែងបង្កើត​គោលនយោបាយ និងផលប៉ះពាល់របស់វាលើក្រុមគោលដៅ
  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចវិភាគគោលនយោបាយ​នានា ដែលទាក់ទងនឹងសុខុមាលភាពសង្គម

លទ្ធផលរំពឹងទុកការសិក្សារៀនសូត្ររបស់កម្មវិធីសិក្សាទី៩ចូលរួមចំណែក  ប៉ាន់ប្រមាណអន្តរាគមន៍ និងវាយតម្លៃ ជាមួយបុគ្គល  គ្រួសារ  ក្រុម អង្គការ និងសហគមន៍នានា។

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា បង្ហាញឲ្យឃើញពីការប្រើប្រាស់ការគ្រប់គ្រងករណី និង/ឬ     គម្រូនៃការសម្របសម្រួលនូវការថែទាំ ប្រកបដោយប្រសិទ្ធិភាព (រួមមាន៖ ការអភិវឌ្ឍន៍ការងារដែលផ្តោតលើអតិថិជន មជ្ឈមណ្ឌល លទ្ធផលដែលចង់បាន  ផែនការថែទាំករណី ដំណើរការបញ្ជូនករណី និងផែនការពិនិត្យតាមដាន)

  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចពន្យល់ពីតួនាទីនៅក្នុងក្រុមពហុជំនាញ (ឬចម្រុះអាជីព) និងអត្ថប្រយោជន៍របស់ពួកគេ
  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចអនុវត្តនូវចំណេះដឹងអំពីគម្រូអន្តរាគមន៍ជាមូលដ្ឋាន ដែលពាក់ព័ន្ធទៅនឹង៖ បញ្ហារបស់បុគ្គល  វិបត្តិ  សុខភាពផ្លូវចិត្ត  សុខុមាលភាពកុមារ  និងការប៉ះទង្គិចផ្លូវចិត្ត
  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចរៀបរាប់ពីយុទ្ធសាស្រ្ត ដើម្បីបំផុស និងរៀបចំសហគមន៍
  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចអនុវត្តនូវចំណេះដឹងនៃការអន្តរាគមន៍កម្រិតក្រុម  និង ជំនាញ    សំខាន់ៗ ដើម្បីរៀបចំ និងសម្របសម្រួលក្រុមបំពេញភារកិច្ច និងក្រុមព្យាបាល
  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា អាចអនុវត្តនូវចំណេះដឹងស្តីពីការរៀបចំរចនាសម្ព័ន្ធ និងដំណើរការអង្គការ ដើម្បីអនុវត្តការផ្តល់សេវាកម្ម ប្រកបដោយប្រសិទ្ធិភាព
  • និស្សិតសង្គមកិច្ចដែលបញ្ចប់ការសិក្សា លើកកម្ពស់នូវកិច្ចគាំទ្រត្រួតពិនិត្យការងារ (supervision)

 

The BSW Program [Expected] Learning Outcome (PLO)

PLO 1—Identify as a professional social worker and conduct oneself accordingly.

  • Graduating SW students (GSWS) act as a “professional” (behavior, appearance, and communication)

  • GSWS demonstrate attitudes that show they are non-judgmental, appreciate and promote diversity and social justice

  • GSWS demonstrate motivation for lifelong learning for professional growth

  • GSWS demonstrate self-reflection for professional growth

  • GSWS use supervision and consultation effectively 

  • GSWS work independently and as a team member to complete a project in a professional manner

  • GSWS demonstrate effective oral and written communication for diverse audiences.

PLO 2—Apply social work ethical principles to guide professional practice.

  • GSWS explains the SW Code of Ethics and conducts themselves accordingly

  • GSWS explain what confidentiality means, how to practice it and promote it

  • GSWS make decisions based on ethical reasoning.

PLO 3—Apply critical thinking to practice.

  • GSWS utilize a problem-solving based framework that promotes assessment, intervention and evaluation for effective change

  • GSWS effectively communicate their professional judgements and the reasoning and or information used to inform their conclusions.

PLO 4—Use evidence-based research to inform practice.

  • GSWS identifies, reviews and critiques multiple sources of knowledge including research-based knowledge to inform their practice (e.g. own behaviors, selection of programs) 

PLO 5—Engage diversity and difference in practice.

  • GSWS show sufficient self-awareness to eliminate the influence of personal biases in working with diverse groups and

  • GSWS promotes respect for diversity

PLO 6—Advance human rights and social, economic, and environmental justice.

  • GSWS recognize the extent to which a culture’s structures and values may oppress, marginalize, alienate, stereotype, prejudice, discriminate or create or enhance privilege and power; 

  • GSWS explains to others about forms and mechanisms of oppression and discrimination; 

  • GSWS describes practices that advance social ,economic, and environmental justice. 

  • GSWS describes the role of advocacy for human rights and social, economic, and environmental justice;

PLO 7—Apply knowledge of human behavior and the social environment.

  • GSWS uses a person and environment framework in practice. 

  • GSWS explains human behavior across the life course/span

PLO 8—Engage in policy practice to advance social and economic well-being and to deliver effective social work services.

  • GSWS explain the values underlying social welfare policies

  • GSWS explain policy formulation and effects on target groups

  • GSWS analyze social welfare related policies

PLO 9—Engage, assess, intervene, and evaluate with individuals, families, groups, organizations, and communities.

  • GSWS demonstrates effective use of a case management and or care coordination model (developing client centered focus of work, desired outcomes, case plan, referral process and monitoring plan) 

  • GSWS explain the function in a multi-disciplinary team and its benefits

  • GSWS apply knowledge of basic intervention models related to the following:  individual issues, crisis, mental health, child welfare, and trauma

  • GSWS describes strategies to mobilize and organize communities

  • GSWS apply knowledge of group level intervention and preliminary skills to organize and facilitate a task or treatment group

  • GSWS apply knowledge of organizational structures and processes for the effective conduct of human services

  • GSWS promote supervision

 

Testimonials

កំពុងដំណើរការផលិត សូមរង់ចាំ

Our Team

អុឹង គឹមកាណិកា (UNG Kimkanika)

អុឹង គឹមកាណិកា (UNG Kimkanika)

ប្រធានដេប៉ាតឺម៉ង់ (Head of Department)

លោកស្រី​ អុឹង គឹមកាណិកា ជាប្រធានដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យា មហាវិទ្យាល័យសង្កមសាស្រ្ត និងមនុស្សសាស្ត្រ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកស្រីទទួលបានបរិញ្ញាបត្រជាន់ខ្ពស់សង្គមកិច្ចពីសាកលវិទ្យាល័យវ៉ាស៊ីនតោននៅឆ្នាំ ២០០៩   បរិញ្ញបត្រចិត្តវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងពាណិជ្ជសាស្ត្រផ្នែកគ្រប់គ្រង ពីវិទ្យាស្ថានជាតិគ្រប់គ្រង នៅឆ្នាំ២០០១។

លោកស្រីមានបទពិសោធន៍ក្នុងការអភិវឌ្ឍ និងអនុវត្តគម្រោងនិង គោលនយោបាយសម្រាប់ជនមានពិការភាព និងស្រ្តី និងកុមារត្រូវគេជួញដូរ។ លោកស្រីចាប់អារម្មណ៍លើការលើកកម្ពស់វិសមភាព ការអប់រំ និងយេនឌ័រ។

UNG Kimkanika is the Head of Department of Social Work, Faculty of Social Science and Humanities, Royal University of Phnom Penh (RUPP). She holds Master of Social Work from University of Washington, USA (2009);y and Bachelor of Arts in Psychology from Royal University of Phnom Penh (2001) and Bachelor of Business Administration in the field of Management from National Institute of Management (2001). 

She has extensive experience in developing, delivering programs and implementing policies for people with disabilities and trafficked women and children. She is interested in promoting education and gender inequality.

Email: ung.kimkanika@rupp.edu.kh 

ផល ឧត្តមសម្បត្តិ (Phal Oudamsambath)

ផល ឧត្តមសម្បត្តិ (Phal Oudamsambath)

អនុប្រធានដេប៉ាតឺម៉ង់ (Deputy Head of Department)

លោក ផល ឧត្តមសម្បត្តិ បច្ចុប្បន្នជាអនុប្រធាន និងជាសាស្ត្រាចារ្យជំនួយ នៅដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការងារសង្គមកិច្ចពីសាកលវិទ្យាល័យគ្វីនស្លេន ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ ២០១២ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការគ្រប់គ្រងអភិវឌ្ឍន៍ពីសាកលវិទ្យាល័យន័រតុន ប្រទេសកម្ពុជា ក្នុងឆ្នាំ ២០០៩ និងថ្នាក់បរិញ្ញាបត្រទស្សនវិជ្ជា ពីសាកលវិទ្យាល័យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា ក្នុងឆ្នាំ ២០០២។។

ជាមួយនឹងបទពិសោធន៍ជាង ២០ឆ្នាំ ទាំងក្នុងវិស័យអប់រំ ការអនុវត្តផ្ទាល់ និងការងារជាទីប្រឹក្សា លោកមានជំនាញឯកទេសលើការបញ្ជ្រាបការថែទាំសុខភាពផ្លូវចិត្ត ការការពារកុមារ ការគ្រប់គ្រងករណី និងការអប់រំផ្នែកសង្គមកិច្ចវិទ្យា។ ការងារជាទីប្រឹក្សារបស់លោករួមមាន ការស្រាវជ្រាវវិធីសាស្ត្រចម្រុះ ការរៀបចំវគ្គបណ្តុះបណ្តាល និងការសម្របសម្រួលការបង្កើតនីតិវិធីប្រតិបត្តិស្តង់ដារ និងការគាំទ្រកម្មវិធីសមាហរណកម្ម។ បច្ចុប្បន្ន លោកកំពុងផ្តោតលើការអនុវត្តគំរូថែទាំបែបសហការ និងការអភិវឌ្ឍការអនុវត្តការងារសង្គមកិច្ចវិទ្យាផ្នែកវេជ្ជសាស្ត្រ នៅតាមមន្ទីរពេទ្យ។

 

PHAL Oudamsambath is Vice Head and Assistant Professor in the Department of Social Work, Royal University of Phnom Penh (RUPP). He holds a Master of Social Work Studies from the University of Queensland, Australia (2012), a Master of Development Management from Norton University, Cambodia (2009), and bachelor of art in Philosophy from RUPP, Cambodia (2002).

With over 20 years of experience across academia, direct practice, and consultancy, he specialises in mental health integration, child protection, case management, and social work education. His consultancy work includes mixed-methods research, training design and facilitation, standard operating procedure development, and reintegration program support. He currently focuses on the implementation of the Collaborative Care Model and the development of medical social work practice within hospital settings.

Email: phal.oudamsambath@rupp.edu.kh

ជុន បូរ៉ា (Chun Bora)

ជុន បូរ៉ា (Chun Bora)

គ្រូបង្រៀន (Lecturer)

លោក ជុន បូរ៉ា គឺជាសាស្ត្រាចារ្យជំនួយនៅដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (DSW/RUPP) តាំងពីឆ្នាំ ២០០៩ និងជាអតីតប្រធានក្រុមប្រឹក្សាភិបាលស្ថាបនិកនៃសមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ចកម្ពុជា(APSWC)។ មុនពេលមកបង្រៀននៅដេប៉ាតឺម៉ង់សង្គមកិច្ច លោក បូរ៉ា បានចំណាយពេលជាង ១៦ ឆ្នាំ បំពេញការងារជាមួយភ្នាក់ងារអង្គការសហប្រជាជាតិ (UNDP, UNAIDS និង ILO) និងអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល លើវិស័យមេរោគអេដស៍ ជំងឺអេដស៍ ជំងឺកាមរោគ សុខភាព និងសុវត្ថិភាពការងារ ក្នុងប្រទេសកម្ពុជា។ លោកក៏ធ្វើជាជំនួយបច្ចេកទេសដល់ក្រសួងស្ថាប័នរដ្ឋាភិបាល (នាយកដ្ឋានសុខភាព និងសុវត្ថិភាពការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍) និយោជក និងសហជីព លើការរៀបចំគោលការណ៍ណែនាំ គោលនយោបាយ និងការបណ្តុះបណ្តាលពាក់ព័ន្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ សុខភាព និងសុវត្ថិភាពការងារ (OSH) និងការលើកកម្ពស់សុខភាព នៅកន្លែងធ្វើការ។ លោក ជុន បូរ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសង្គមកិច្ច (MSW), វិញ្ញាបនបត្របញ្ចប់ការសិក្សាផ្នែកសុខភាពសកល និងវិញ្ញាបនបត្រផ្នែកសុវត្ថិភាព និងសុខភាពការងារទូទៅ ពីសាកលវិទ្យាល័យវ៉ាស៊ីនតោន (University of Washington) សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០០៩ និងថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្ម ជំនាញគ្រប់គ្រង ពីសាកលវិទ្យាល័យន័រតុន ប្រទេសកម្ពុជា។

Chun Bora is a Faculty member of Department of Social Work, Royal University of Phnom Penh (DSW/RUPP) since 2009 and Past President of Founding Board of Association of Professional Social Workers of Cambodia (APSWC). Before teaching at DW/RUPP Bora spent over 16 years working with the United Nations agencies (UNDP, UNAIDS and ILO), NGOs in the field of HIV/AIDS, STIs prevention, occupational Safety and Health in Cambodia. He has also provided technical assistance government ministries (Department of Occupational Safety and Health-MLVT, National Center for HIV/AIDS and Dermatology and STDs & National AIDS Authority), employers and trade unions on the development and implementation of guidelines, policy, and training related to HIV/AIDS, OSH and health promotion in the workplace. 

Bora received a Master’s Degree in Social Work (MSW), Graduate Certificate in Global Health, and General Occupational Safety and Health certificates from University of Washington, USA in 2009. He received his Bachelor’s Degree in Business Administration in Management from Norton University, Cambodia.

Email: boraswdrupp@gamil.com

ងួន សុភកកណិកា (Nguon Sophak Kanika)

ងួន សុភកកណិកា (Nguon Sophak Kanika)

គ្រូបង្រៀន (Lecturer)

កញ្ញា ងួន សុភកណិកា៖ ជាគ្រូបង្រៀននៅដេប៉ាតឺម៉ង់សង្គមកិច្ច នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានបទពិសោធន៍យ៉ាងទូលំទូលាយជាអ្នករៀបចំ និង តស៊ូមតិលើបញ្ហាពិការភាព និង យេនឌ័រ។ គាត់ក៍មានចំណាប់អារម្មណ៍ជាពិសេសជាមួយគោលនយោបាយលើកកម្ពស់កុមារ និង យុវជនមានពិការភាព ក្នុងទទួលបានការអប់រំកម្រិតឧត្តមសិក្សា និងការងារ។ គាត់ក៍មានបទពិសោធន៍ជាអ្នកសម្របសម្រួល និងការសិក្សាស្រាវជ្រាវលើបញ្ហាពិការភាពជាច្រើនឆ្នាំដែរ។ 

ការអប់រំ៖ 

  • (២០០២) បរិញ្ញាបត្រអប់រំផ្នែកភាសាអង់គ្លេស ពី វិទ្យាស្ថានភាសាបរទេស នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

  • (២០០៩) បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសង្គមកិច្ចវិទ្យា ពី សាកលវិទ្យាល័យវ៉ាស៊ីនតោន (សហរដ្នអាមេរិក)

  • (២០១០) បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្មផែ្នកគ្រប់គ្រងពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពជា។

មុខវិជ្ជាឯកទេស៖ សេចក្តីផ្តើមនៃការអភិវឌ្ឍន៍អង្គការ/ស្ថាប័ន និង ការងារងក្រុម (ក្រុមបំពេញការងារ និងក្រុមព្យាបាល) នឹងការអនុវត្តពង្រឹងសិទ្ធិអំណាចសហគមន៍

Ms. Nguon Sophak kanika: is a lecturer at the Department of Social Work, Royal University of Phnom Penh, (DSW/RUPP), has extensive experience as an organizer and advocate for disability and gender issues. She also has a specific interest in policies that promote higher education and employment opportunities for children and youth with disabilities. Additionally, she has experience as a coordinator and researcher on disability-related matters.

Education:

  • (2002): Bachelor of Education in English (B.Ed.) from the Institute of Foreign Languages (IFL), Royal University of Phnom Penh

  • (2009): Master of Arts in Social Work from the University of Washington (UW) (USA)

  • (2010): Master of Business Administration (MBA) in Management from Pannasastra University of Cambodia (PUC).

Areas of Specialization: Introduction to Organizational Development (OD), Group Work (Tasks and Treatment Group) and Community Empowerment Practice (CEP)

Email: skngoun@gmail.com

ឈឹម វ័ន្តធីរោត (CHHIM Vornthyroth)

ឈឹម វ័ន្តធីរោត (CHHIM Vornthyroth)

គ្រូបង្រៀន (Lecturer)

CHHIM VORNTHYROTH is a Lecturer and Research Supervisor at the Royal University of Phnom Penh (RUPP). He holds a Master of Arts in Development Studies from the Royal University of Phnom Penh (2014) and a Bachelor of Arts in Development Economics from the Royal University of Law and Economics (2007).

 

He has focused on advancing rigorous research methodologies—qualitative, quantitative, and mixed methods—and leading the digital transformation of Monitoring and Evaluation (M&E) systems for government and international development programs. His work with complex data analysis seeks to provide evidence-based recommendations for high-level policy formulation, particularly in addressing gender-based violence, labor market dynamics, and sustainable community development. Working proficiently across both Khmer and English, he is keenly aware of the need to bridge the gap between rigorous academic research and practical, impactful policy implementation in Cambodia.

Email: chhimvornthyroth@gmail.com 

សុខ ផាណែត  (Sok Phaneth)

សុខ ផាណែត (Sok Phaneth)

គ្រូបង្រៀន (Lecturer)

ចាប់តាំងពីមករា ឆ្នាំ ២០០៨ រហូតដល់បច្ចុប្បន្ន អ្នកស្រី សុខ ផាណែត គឺជាគ្រូបណ្តុះបណ្តាលនៅដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់សិស្សឆ្នាំទី ៣ មុខវិជ្ជា ​"យល់ដឹងអំពីសុខភាពផ្លូវចិត្ត"  និង "ការអនុវត្តជាមួយជនរស់រានមានជីវិតពីហេតុការណ៍ប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ" ។ អ្នកស្រី សុខ ផាណែត មានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ក្នុងឆ្នាំ ២០០៤ ផ្នែកប្រឹក្សាយោបល់ផ្លូវចិត្ត នៃសាកលវិទ្យាល័យអាវីណាស ហ្សីលីងហ្គាម នៅក្នុងរដ្ឋតាមីលណាឌូ ​នៃប្រទេសឥណ្ឌា។

January 2008 till date Mrs. Phaneth Sok has been an Instructor/Lecturer at Social Work Department, Royal University of Phnom Penh for Mental Health and Trauma course for 3rd year student in social work. Mrs. Phaneth Sok, graduated in 2024, in Master of Science in Counseling Psychology from Avinashilingam Deemed University, Tamil Nadu, India.

Email: phanethsok2020@gmail.com

ស្រី សុចិន្ដា (Srey Sochenda)

ស្រី សុចិន្ដា (Srey Sochenda)

គ្រូបង្រៀន (Lecturer)

លោកស្រី ស្រី សុចិន្តា ជាគ្រូបង្រៀននៅដេប៉ាតេម៉ង់សង្គមកិច្ចវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកស្រីទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់សង្គមកិច្ចវិទ្យាពីសាកលវិទ្យល័យភូមិន្ទភ្នំពេញនៅឆ្នាំ2016 និងបរិញ្ញាប័ត្រផ្នែកគ្រប់គ្រងនៅឆ្នាំ2004។ លោកស្រីបង្រៀនមុខវិជ្ជា ការអនុវត្តន៍ជាលក្ខណ:អន្តរបុគ្គលវគ្គ១។ តាមរយ:បទពិសោធន៍ការងារជាង១០ឆ្នាំ អ្នកគ្រូជាអ្នកគ្រប់គ្រង និង ត្រួតពិនិត្យកម្មវិធីចុះកម្មសិក្សារបស់និសិ្សត រួមទាំងធ្វើការប៉ាន់ប្រមាណទៅលើដំណើរការជួយនៅក្នុងការងារសង្គមកិច្ច និងសុខភាពផ្លូវចិត្ត ដើម្បីលើកកម្ពស់សុខមាលភាពមនុស្សជាតិ និង រស់នៅក្នុងជីវិតស្រស់បំព្រង។

 

SREY Sochenda is a Lecturer at the Royal University of Phnom Penh's Department of Social Work. She has a Master of Social Work from the Royal University of Phnom Penh (2016) and a Bachelor of Business Management (2004).

She facilitated the Inter-personal Practice Course I class. Her profession background includes more than over 10 years of management and supervision of students on field learning programs. Additionally, to this field, she assessment the helping process in social work and mental health in order to enhance human welfare and life enrichment.

Email: srey_sochenda@yahoo.com

 

សួង សុខសោភា (Suong Soksophea)

សួង សុខសោភា (Suong Soksophea)

គ្រូបង្រៀន (Lecturer)

Soksophea Suong has over 23 years of experience working as an independent consultant and with various child rights and protection agencies that work in providing services and advocating for the establishment of child protection mechanisms including adoption, alternative care, juvenile justice, child health/nutrition and child education for vulnerable children and families. She also has extensive experience working with youths in urban and rural areas and has played her role as a mentor/coach. Academically, Sophea undertook her master degree in Public Policy Specialising in Development Policy at the Australian National University (ANU). She graduated in 2011. Currently, Sophea teaches Community Empowerment III and Advance Practice V at the Department of Social Work of the Royal University of Phnom Penh.

Email: ssuong@gmail.com

ហួ ឆៃឡេង (HOUR Chhaileng)

ហួ ឆៃឡេង (HOUR Chhaileng)

គ្រូបង្រៀន (Lecturer)

HOUR Chhaileng is a part-time instructor with the Department of Social Work at the Royal University of Phnom Penh (RUPP). He obtained a Master of Development Management (MDM) from Norton University in 2015 and is currently pursuing a Master of Laws (LL.M.) at Asia Europe University. He also holds a Bachelor of Arts in Social Work (2012) and a Bachelor of Laws (LL.B.) (2025). 

His academic background combines expertise in social work, development management, and law. He has extensive experience in designing and implementing advocacy and development programs focused on child protection and children's rights, social accountability, and community and rural development. Through his work, he has supported initiatives that enhance community engagement, advance social justice, and protect vulnerable populations. In the legal field, he is currently involved in promoting labour rights and strengthening industrial relations through advocacy, capacity building, and stakeholder engagement.

Email: chhaileng078@gmail.com

ស្រ៊ូ រ៉ាមី (Srou Ramy)

ស្រ៊ូ រ៉ាមី (Srou Ramy)

អ្នកសម្របសម្រួលកម្មវិធីចុះកម្មសិក្សា (Program Manager for Field Learning) & អ្នកសម្របសម្រួលផ្នែកសិក្សាធិការ (Academic Affairs Coordinator)

កញ្ញា ស៊្រូ រ៉ាមី មានតួនាទីជាអ្នកសម្របសម្រួលកម្មវិធីចុះកម្មសិក្សាឆ្នាំទី៣&៤ និងជាអ្នកសម្របសម្រួលកិច្ចការសិក្សាធិការ នៃដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (សភភព) តាំងពីឆ្នាំ២០១៧។ គាត់ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសង្គមកិច្ចវិទ្យា (២០២៦) និងបរិញ្ញាបត្រផ្នែកសង្គមកិច្ចវិទ្យា (២០១៧) ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បទពិសោធន៍របស់គាត់រួមមាន ការគ្រប់គ្រងកម្មវិធី ការវាយតម្លៃកម្មវិធី ការគ្រប់គ្រងករណីជាមួយជនរងគ្រោះនៃការជួញដូរកម្លាំងពលកម្មទៅលើកម្មករក្នុងស្រុកនិងចំណាកស្រុក ការចងក្រងសហគមន៍ ការសម្របសម្រួលការថែទាំអ្នកជំងឺមហារីកនិងជំងឺទឹកនោមផ្អែម និងការអប់រំសុខភាពយុវជន ជាពិសេសសុខភាពផ្លូវចិត្ត និងសុខភាពបន្តពូជ។ លើសពីនេះទៅទៀត គាត់បានចូលរួមក្នុងការស្រាវជ្រាវ និងគម្រោងជាច្រើន ដូចជាការសិក្សាសុពលភាពនៃឧបករណ៍ត្រួតពិនិត្យសុខភាពផ្លូវចិត្ត ការប៉ាន់ប្រមាណភាពរួចរាល់នៃគម្រោងសាកល្បង ការវាយតម្លៃគម្រោងសាកល្បងនៅមន្ទីពេទ្យ និងការបណ្តុះបណ្តាលទៅកាន់គ្រូបង្គោល (ToT)។ ផ្នែកដែលគាត់ចាប់អារម្មណ៍លើការស្រាវជ្រាវរួមមាន ការអប់រំផ្នែកសង្គមកិច្ច សុខភាពផ្លូវចិត្ត តួនាទីការងារសង្គមកិច្ចក្នុងវិស័យសុខាភិបាល ហើយគាត់ក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការងារសហគមន៍ ជាពិសេសទៅលើការពង្រឹងសមត្ថភាពយុវជន និងការអប់រំផងដែរ។

 

Srou Ramy has been the Program Manager for Field Learning and an Academic Affairs Coordinator of the Department of Social Work, Royal University of Phnom Penh (RUPP) since 2017. She holds a Masters of Art in Social Work (2026) and Bachelors of Art in Social Work (2017) from Royal University of Phnom Penh. Her experiences include program management, Program Evaluation, case management with labor trafficking survivors, community organizing, care coordination for cancer and diabetes patients, and youth’s health education particular in mental and reproductive health. In addition, she has been involved in several research and projects, such as validation study of mental health screening tools, readiness assessment of a pilot project, project evaluation at a hospital, and conducting training of trainers (ToT).The areas of her research interests include social work education, mental health, social work role in health sector, and she also shares a great passion for community works, especially in the area of youth empowerment and education.

Email: srou.ramy@rupp.edu.kh

ភុល សុភារិទ្ធ (Phul Sophearith)

ភុល សុភារិទ្ធ (Phul Sophearith)

គ្រូបង្រៀន (Lecturer)

Phul Sophearith is a part-time lecturer in the Department of Social Work (DSW), Royal University of Phnom Penh (RUPP). He earned a Bachelor of Arts in Psychology in 2009 and a Master of Arts in Clinical Psychology in 2015.

 

With extensive experience in the non-governmental sector, Sophearith has provided psychological assessment, treatment, and training services to diverse populations, including children, adolescents, and adults. Throughout his career, he has worked closely with individuals facing a wide range of psychosocial and mental health challenges, contributing to both direct service delivery and capacity-building initiatives.

 

Currently, he works with a non-governmental organization that supports survivors of human trafficking in Cambodia. His professional interests include mental health, trauma recovery, psychosocial support, and the promotion of well-being among vulnerable populations.

Email: phul.sophearith@rupp.edu.kh

នុងឈៀវ សម្ភារិទ្ធ (Nungchhiev Samphearith)

នុងឈៀវ សម្ភារិទ្ធ (Nungchhiev Samphearith)

បុគ្គលិកគាំទ្រផ្នែកសិក្សាធិការ (Academic Support Officer)

NUNGCHIEV Samphearith is an Academic Support Officer. He holds Master of Arts in Social Work in 2024 and Bachelor of Arts in Social Work in 2020 from Royal University of Phnom Penh. He has experience working in various sector with child protection, direct practice in hospital with patient with cancer. He has been involved in volunteering experiences and internship since 2017. He serves as an Academic Support Officer in April, 2022.

Email: nungchhiev.samphearith@rupp.edu

រ៉ុន ស្រីនិត (Ron Sreynith)

រ៉ុន ស្រីនិត (Ron Sreynith)

អ្នកសម្របសម្រួលកម្មវិធីចុះកម្មសិក្សា (Field Learning Program Manager)

កញ្ញា រ៉ុន ស្រីនិត ជាអ្នកសម្របសម្រួលកម្មវិធីចុះកម្មសិក្សានៅដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសង្គមកិច្ចវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ២០២២។ ស្រីនិតមានបទពិសោធន៍ការងារស្ម័គ្រចិត្តជាមួយនឹងក្រុមជនដែលមានពិការភាពផ្នែកភ្នែកនិងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។ ហើយនាងចូលរួមលើកកម្ពស់សិទ្ធិរបស់ក្រុមដែលងាយរងគ្រោះ តាមរយៈការបង្កើនការយល់ដឹងស្តីអំពីសិទ្ធិមនុស្សទៅកាន់មនុស្សជុំវិញខ្លួននិងការគោរពសេចក្តីថ្លៃថ្នូរដែលមានតាំងពីកំណើតរបស់មនុស្ស។ បច្ចុប្បន្នស្រីនិតមានចំណាប់អារម្មណ៍ទៅលើការចូលរួមលើកកម្ពស់ការអប់រំរបស់ក្មេងស្រីដែលរស់នៅទីជនបទ និង ការលើកកម្ពស់សមភាពយេនឌ័រ។

Sreynith RON is a Junior Program Manager of the Department of Social Work, Royal University of Phnom Penh (RUPP). She graduated with a bachelor of arts in Social Work (2022). Sreynith has volunteered with people with invisible disabilities and the LGBTIQ+ community. She has involved with vulnerable groups to promote human rights by raising awareness to other people and respect for dignity as a human. She is really passionate about promoting education for girls’ lives in rural areas and gender equality.

Email: ron.sreynith@rupp.edu.kh 

Contact Details

Address

មណ្ឌល២ (ស.ភ.ភ.ព) មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ កម្ពុជា (Campus II - RUPP, Blvd Confederation of Russia, Sangkat Kakab, Khan Por Senchey, Phnom Penh, Cambodia)

Posts

All Program