ខ្មែរ
កម្មវិធីបរិញ្ញាបត្រឯកទេសសង្គមវិទ្យារបស់ DoS គឺជាកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រដំបូងបង្អស់និងឈានមុខគេបង្អស់នៅកម្ពុជា បង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយមានការគាំទ្របច្ចេកទេសពីសាកលវិទ្យាល័យ Bologna ប្រទេសអ៊ីតាលី។ កម្មវិធីសិក្សារយៈពេល ៤ឆ្នាំនេះ ផ្សារភ្ជាប់ទ្រឹស្តីវិទ្យាសាស្ត្រសង្គម ទៅនឹងការស្រាវជ្រាវបែបបរិមាណវិស័យ និងគុណវិស័យជាក់ស្តែង។ និស្សិតនឹងទទួលបានចំណេះដឹងជាប្រព័ន្ធក្នុងការវិភាគ បកស្រាយ និងដោះស្រាយបញ្ហាសង្គមនានា ដូចជា ភាពក្រីក្រ បម្រែបម្រួលវប្បធម៌ នគរូបនីយកម្ម កិច្ចគាំពារសុវត្ថិភាពសង្គម និងការកសាងគោលនយោបាយ។