International Relations Office

News

សេចក្ដីជូនដំណឹង ស្ដីពី ការប្រលងជ្រើសរើសឱ្យចូលរៀនក្នុងកម្មវិធីសិក្សា ១+៣ និង ២+២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង Angelo State University

June 01, 2026
សេចក្ដីជូនដំណឹង ស្ដីពី ការប្រលងជ្រើសរើសឱ្យចូលរៀនក្នុងកម្មវិធីសិក្សា ១+៣ និង ២+២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង Angelo State University

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមជូនដំណឹងដល់សិស្សានុសិស្ស និស្សិតដែលមានបំណងចង់បន្តការសិក្សាកម្រិតបរិញ្ញាបត្រឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញនឹងធ្វើការប្រលងជ្រើសរើស សិស្ស ឬនិស្សិត ឱ្យចូលរៀនក្នុងកម្មវិធិសិក្សា ១+៣ និងកម្មវិធីសិក្សា ២+២ ដែលសិក្សារយៈពេល ១ឆ្នាំ និង២ឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបញ្វប់ ៣ឆ្នាំ និង២ឆ្នាំ នៅ Angelo State University រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ក្នុងរូបភាពបង់ថ្លៃសិក្សា។

១) លក្ខខណ្ឌនៃការជ្រើសរើស៖

បេក្ខភាពសិស្ស-និស្សិតត្រូវ

  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • មានសមត្ថភាពភាសាអង់គ្លេសកម្រិត B2 ដែលរាប់បញ្ចូល IELTS 6.0, TOEFL ITP: 550, TOEFL-iBT: 60, ឬ Duolingo: 96 ឡើងទៅ
  • ឆ្លងកាត់ការប្រលងជ្រើសរើសរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
  • ដាក់ពាក្យសុំសិទ្ធិប្រលង និងបង់ប្រាក់ចំនួន ៤០០,០០០រៀល នៅពេលដាក់ពាក្យសុំសិទ្ធិប្រលង
២) មុខវិជ្ជា តម្លៃ និងវិញ្ញាសាប្រលង៖
២.ក.) មុខវិជ្ជាដែលមានក្នុងកម្មវិធីសិក្សា​ ១+៣
មុខវិជ្ជាវិញ្ញាសាសំណេរ ជាភាសាអង់គ្លេសតម្លៃសិក្សាគិតជារៀល ក្នុងឆ្នាំដំបូងនៅសភភព
សិក្សាបញ្ញាសិប្បនិម្មិត (Artificial Intelligence)គណិតវិទ្យា និងភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
វិស្វកម្ម (Engineering)គណិតវិទ្យា និងភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
ជីវវិទ្យា (Biology)ជីវវិទ្យា និងភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
គីមីជីវសាស្ត្រ (Biochemistry)គីមី និងភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
គីមី (Chemistry)គីមី និងភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
រូបវិទ្យា (Physics)រូបវិទ្យា និងភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
ទូរគមនាគមន៍ (Communication)ភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
ប្រព័ន្ធផ្សព្វផ្សាយ (Mass Media)ភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
វិទ្យាសាស្ត្រនយោបាយ (Political Sciences)តក្កវិទ្យា ស្ថិតិ និងភាសាអង់គ្លេស (រួមគ្នា មួយវិញ្ញាសា)ម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
២.ខ.) មុខវិជ្ជាដែលមានក្នុងកម្មវិធីសិក្សា​ ១+៣ និង២+២
មុខវិជ្ជាវិញ្ញាសាសំណេរ ជាភាសាអង់គ្លេសតម្លៃសិក្សាគិតជារៀល ក្នុងឆ្នាំដំបូងនៅសភភព
ពាណិជ្ជកម្មអន្តរជាតិ (International Business)គណិតវិទ្យា និងភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
គណនេយ្យ (Accounting)គណិតវិទ្យា និងភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
គ្រប់គ្រង (Management)គណិតវិទ្យា និងភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
គ្រប់គ្រងប្រព័ន្ធព័ត៌មាន (Information System Management)គណិតវិទ្យា និងភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
សេដ្ឋកិច្ច (Economics)គណិតវិទ្យា និងភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
ហិរញ្ញវត្ថុ (Finance)គណិតវិទ្យា និងភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
ទីផ្សារ (Marketing) គណិតវិទ្យា និងភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
ព័ត៌មានវិទ្យា (Information Technology)គណិតវិទ្យា និងភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
សន្តិសុខសាយប៊រ (Cybersecurity)គណិតវិទ្យា និងភាសាអង់គ្លេសម្ភៃពីរលានរៀល (២២,០០០,០០០រៀល ឬ៥,៥០០ដុល្លារអេមេរិក)
៣) កាលបរិច្ឆេទទទួលពាក្យសុំឈ្មោះប្រលង និងសំណុំលិខិតដែលត្រូវបំពេញ៖
  • កន្លែងទទួលពាក្យសុំចុះឈ្មោះប្រលង៖ ការិយាល័យទំនាក់ទំនងអន្តរជាតិ (បន្ទប់២១៩A អគារA ជាន់ទី២)
  • កាលបរិច្ឆេទទទួលពាក្យចុះឈ្មោះប្រលងចូលរៀនប្រព្រឹត្តទៅចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥:០០នាទីល្ងាច
  • កាលបរិច្ឆេទប្រលងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦
  • ប្រកាសលទ្ធផលនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦
  • កាលបរិច្ឆេទបង់ប្រាក់ចូលរៀនចាប់ពីថ្ងៃទី៧ ដល់២១ ខែវិច្ឆិកា ឆ្នាំ២០២៦ 
  • កាលបរិច្ឆេទចូលរៀននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦

សំណុំឯកសារ៖

  • ពាក្យសុំចុះឈ្មោះ(ដែលបានផ្ដល់ជូនក្នុងសំណុំឯកសារ)
  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (ដែលបានបញ្ជាក់)
  • សំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណថតចម្លង (ដែលបានបញ្ជាក់)
  • សាលាកបត្រឯកត្តជន (Admission Slip) ជាភាសាអង់គ្លេស
  • លិខិតឆ្លងដែនថតចម្លង
  • ឯកសារបញ្ជាក់កម្រិតភាសាអង់គ្លេស (បើមាន)
  • រូបថតទំហំ ៤*៦ ថតចំពីមុខ ឥតពាក់មួក ឥតពាក់វ៉េនតា
    • សិស្សបុរស ត្រូវពាក់អាវពណ៌ស មានក្រវ៉ាត់ក ឬអាវធំក្រៅក្នុង (ថតក្នុងផ្ទៃពណ៌ខៀវ) 
    • សិស្សនារី ត្រូវពាក់អាវប៉ាក់ពណ៌ស ឬអាវពណ៌ស​ (ថតក្នុងផ្ទៃពណ៌ខៀវ)

សំណុំឯកសារ និងព័ត៌មានបន្ថែម សូមចូលក្នុងតំណ៖ https://bit.ly/asu6th-rupp