Activities
List of media and events that the program involved:
Key events include:
Handing down the computer labs
ការដាក់ឲ្យប្រើប្រាស់កុំព្យូទ័រ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ នគរូបនីយកម្ម និងអភិវ្ឍន៍ក្រុងដោយចីរភាព
ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព (DSUPD) នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ បានដាក់ឲ្យប្រើប្រាស់កុំព្យូទ័រថ្មីចំនួន៣២គ្រឿង សម្រាប់និស្សិតអនុវត្តជាក់ស្តែងនូវមុខវិជ្ជាទាក់ទងនឹងការប្រើប្រាស់កម្មវិធី៖ Spatial Analysis for Urban Planners (using QGIS), Basic Architecture and Urban Development (using AutoCAD), Urban Research Methods (using statistics R, SAS), Urban studio design labs for physical planning និង កម្មវិធីផ្សេងៗទៀតតាមតម្រូវការ ។ សមិទ្ធិផលនេះ គឺបានមកពីកិច្ចសហការ រវាងមហាវិទ្យាល័យ សិក្សាអភិវឌ្ឍន៍ និងសាលាអន្តរជាតិ នៃវិទ្យាសាស្រ្តទីក្រុង សាកលវិទ្យាល័យសេអ៊ូល International school of urban science, University of Seoul (ISUS, UOS) ក្រោមជំនួយហិរញ្ញប្បទាន មូលនិធិស្រាវជ្រាវជាតិ របស់ក្រសួងអប់រំ នៃសារធារណៈរដ្ឋកូរ៉េខាងត្បូង National Research Foundation (NRF) Ministry of Education, South Korea Republic។ កម្មវិធី គ្រោងនឹងទិញកុំព្យូទ័រយួរដៃបន្ថែមទៀត តាមរយៈគម្រោងកិច្ចសហការ ឬជំនួយផ្សេងៗ ក្នុងការឆ្លើយតបនឹងកំណើនចំនួននិសិ្សតរបស់កម្មវិធី។
New Classroom opening
ពិធីសម្ពោធស្លាកសញ្ញាដេប៉ាតឺម៉ង់ និងបន្ទប់សិក្សាថ្មី
បន្ទាប់ពីធ្វើការជួសជុលរួចរាល់រួចនៅឆ្នាំ២០២៤ ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព បានដាក់សម្ពោធផ្លូវការនៃស្លាកសញ្ញាដេប៉ាតឺម៉ង់សម្រាប់ថ្នាក់សិក្សាទូទៅបន្ទប់លេខ៣០១បេ នៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៥ ដើម្បីស្វាគមន៍និស្សិតថ្នាក់មូលដ្ឋានជំនាន់ទី៣។ សមាសភាពចូលរួមក្នុងពិធីសម្ពោធរួមមាន៖ ឯកឧត្តមសាស្ត្រាចារ្យ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្នាក់ដឹកនាំនិង បុគ្កលិកអប់រំនៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ និស្សិតដែលកំពុងសិក្សាទាំងបីជំនាន់នៃដេប៉ាតឺម៉ង់ ដំណាងសាលាអន្តរជាតិនៃវិទ្យាសាស្ត្រសិក្សាក្រុងនៃសាកលវិទ្យាល័យសេអ៊ូល និងតំណាងក្រុមហ៊ុន ZYX Technology នៃប្រទេសកូរ៉េខាងត្បូង។ សម្មិទ្ធិផលទាំងនេះ បានមកពីហិរញប្បទានក្រោមជំនួយឥតសំណងពីមូលនិធិស្រាវជ្រាវជាតិនៃក្រសួងអប់រំសាធារណរដ្ឋកូរ៉េខាងត្បូង National Research Foundation (NRF) Ministry of Education, South Korea។ យើងខ្ញុំ សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងមហាវិទ្យាល័យ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ជាពិសេសឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការ ក្នុងការយកចិត្តទុកដាក់ និងទំនុកចិត្តមកលើយើងខ្ញុំ។
Trilateral MOU:MLMUPC,RUPP,UOS
អនុស្សរណៈយោគយល់រវាង ក្រសួងដែនដី នគរូបនីយកម្ម និង សំណង់(ក្រសួង.ដ.ន.ស) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) និងសាកលវិទ្យាល័យសេអ៊ូល (UOS)
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគីរវាងគណកម្មាធិការជាតិ នៃការអភិវឌ្ឍ និងគ្រប់គ្រងតំបន់ឆ្នេរកម្ពុជា(គ.អ.ធ.ក) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ក្រសួង.ដ.ន.ស)សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ស.ភ.ភ.ព) និងសាលាអន្តរជាតិនៃការសិក្សាទីក្រុង នៃសាកលវិទ្យាល័យសេអ៊ូល (ISUS, UoS) កូរ៉េខាងត្បូង ។ អនុស្សរណៈយោគយល់ មានគោលបំណង ១-ផ្តល់កម្មសិក្សាជាក់ស្តែងដល់និស្សិតមកពីដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព ២-ផ្តល់វគ្គបណ្តុះបណ្តាល និងកសាងសមត្ថភាពផ្នែកនគរូបនីយកម្ម និងការអភិវឌ្ឍន៍ក្រុងដោយចីរភាព និង ៣-ជម្រុញកិច្ចសហប្រតិបត្តិការគំរោងស្រាវជ្រាវកម្រិតអន្តរជាតិតាមរយៈកម្មវិធី Knowledge Sharing Program (KSP) នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង។
ប្អូនៗដែលបានបញ្ចប់ថ្នាក់ទុតិយភូមិដោយជោគជ័យ អាចមកចុះឈ្មោះដាក់ពាក្យ ប្រលងចូលរៀនជាមួយកម្មវិធីនេះបាន តាមរយៈ៖
លេខទូរស័ព្ទ៖ +855-17 702 451
Telegram៖ https://t.me/fds_dsupd
Website: https://rupp.edu.kh/fds/dsupd/
Student study visit to PPPCA
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី២ ឆមាស២ ទៅកាន់សាលារាជធានីភ្នំពេញ
នៅពីថ្ងៃទី១៤រោច ថ្ងៃកោរ ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៥ និស្សិតឆ្នាំទី២ ឆមាស២ ជំនាន់ទី២ នៃមុខវិជ្ជា ការគ្រប់គ្រងសេវារដ្ឋបាល និងហិរញវត្ថុទីក្រុង បានចុះទស្សនកិច្ចសិក្សាផ្ទាល់ជាមួយសាលារាជធានីភ្នំពេញ ក្រោមអធិបតិយភាព លោកស្រី ដោ សម្ភស្ស នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ។ សកម្មភាពទស្សនកិច្ចរួមមាន ស្តាប់បទបង្ហាញ ជំនាញចំនួនពីវិស័យ៖
- កំណើននគរូបនីយកម្មបញ្ហាប្រឈមនិងចីរភាពនៃរាជធានីភ្នំពេញនិង
- ការផ្តល់សេវាកម្មរដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយនៃរាជធានីភ្នំពេញ ដែលក្នុងនោះមានវិស័យសរុបចំនួន១៤។
ក្រុមនិស្សិត មានឱកាសសាកសួរនូវនិតិវិធីនៃផ្តល់សេវាកម្ម បញ្ហាប្រឈម និងដំណោះស្រាយ។ ក្រុមនិស្សិត ក៍បានពិនិត្យទីតាំងដាក់បង្ហាញនៃការរៀបចំទីក្រុងភ្នំពេញ ផែនការប្រើប្រាស់ដី និងផែនការពង្រីកប្រព័ន្ធគមនាគមន៍ ដែលទាំងនេះ គឺជាទុនសម្រាប់ឆ្លុះបញ្ចាំងនូវអ្វីដែលពួកគេបានសិក្សាក្នុងថ្នាក់រៀន។
Student International Internship program
និស្សិតឆ្នើមចំនួន១០នាក់ បានជ្រើសរើសឲ្យចូលរួមកម្មសិក្សាអន្តរជាតិនៅសាធារណរដ្ឋកូរ៉េខាងត្បូង
និស្សិតឆ្នើមចំនួន១០នាក់ មកពីជំនាន់ទី១ឆ្នាំទី៤ នៃដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព ត្រូវបានជ្រើសរើសឱ្យចូលរួមកម្មសិក្សាហាត់ការអន្តរជាតិនៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៨ខែកក្កដា ដល់ថ្ងៃទី១៤ខែសីហា ឆ្នាំ២០២៥។ កម្មវិធីនេះ មានបីផ្នែកសំខាន់ៗ៖
- ការត្រៀមរៀបចំការណែនាំអំពីរបៀបរបបការងារ និងការរស់នៅ មុនពេលចេញដំណើរ។
- ចូលរួមវគ្គសិក្សាស្តាប់បឋកថាពិសេសៗ និងការទស្សនកិច្ចសិក្សា ទាក់ទងនឹងការរៀបចំទីក្រុង ការប្រើប្រាស់កម្មវិធីរចនាប្លង់ស្ថាបត្យកម្ម ការគ្រប់គ្រង និងផែនការប្រើប្រាស់ដី ការប្រើប្រាស់លំហសាធារណៈ មធ្យាបាយធ្វើដំណើរ និងជីវិតប្រចាំថ្ងៃរបស់អ្នករស់នៅទីក្រុង ។
- និស្សិតចូលអនុវត្តការងារហាត់ការផ្ទាល់ជាមួយក្រុមហ៊ុននិងគ្រឹះស្ថានរដ្ឋ ដែលមានជំនាញទាក់ទងនឹង វិស្មកម្ម នគរូបនីយកម្ម សហគ្រិនភាព និងអភិវឌ្ឍន៍ក្រុង អភិវឌ្ឍន៍និងរចនាទីក្រុងខ្នាតមធ្យម អចលនទ្រព្យ និងវិទ្យាស្ថានធនាគារខួរក្បាលគ្រឹះស្ថានសារធារណៈ។
នេះជាកម្មវិធីផ្តួចផ្តើមលើកទី១ ដែលជាគំរូដល់និស្សិតជំនាន់ក្រោយៗអនុវត្តតាម។ យើងខ្ញុំ សូមថ្លែងអំណរគុណ ដល់សាកលវិទ្យាល័យសេអ៊ូល(University of Seoul) សម្រាប់ការគាំទ្រ ទាំងហិរញ្ញប្បទាន និងបច្ចេកទេស។ យើងខ្ញុំ សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងកម្មវិធី និងជាពិសេសសាស្ត្រាចារ្យ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នូវការគាំទ្រ និងទំនុងចិត្ត។
Contact Info
Program coordinator
- Dr. THUON Try
- | Social Sciences (Urban Studies) | Chiang Mai University, Thailand | FDS, RUPP
- Email: thuon.try@rupp.edu.kh
- HP: (855) 12 439 693
Student Life
Foreign students who are interested in studying in Cambodia should first approach their national government. read more...
