Scholarship
Library Orientation on Library Usage
Library Service
May 21, 2026
40
Views
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធីតម្រង់ទិសអំពីការប្រើប្រាស់បណ្ណាល័យ ដល់និស្សិតកម្មវិធីអាហារូបករណ៍ JDS-2026 ដែលត្រៀមចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន សរុបចំនួន ២២ នាក់ (និស្សិតស្រី ១២នាក់)។
កម្មវិធីនេះមានគោលបំណងណែនាំនិស្សិតអំពីរបៀបប្រើប្រាស់បណ្ណាល័យ និងធនធានឯកសារសំខាន់ៗ រួមមានសេវាបណ្ណាល័យ ការប្រើប្រាស់ប្រព័ន្ធស្វែងរកសៀវភៅ និងធនធានឯកសារឌីជីថល ព្រមទាំងការចូលប្រើប្រាស់ធនធានឯកសារអេឡិចត្រូនិក សម្រាប់ការស្រាវជ្រាវ និងការសិក្សា ទាំងនៅបណ្ណាល័យ ហ៊ុន សែន និងបណ្ណាល័យនៃសាកលវិទ្យាល័យនៅបរទេស ដើម្បីត្រៀមខ្លួនមុនពេលចេញទៅសិក្សានៅប្រទេសជប៉ុន។
Library Orientation on Library Usage for JDS-2026 Scholarship Students Preparing for Study in Japan
Phnom Penh: On April 27, 2026, the Hun Sen Library of the Royal University of Phnom Penh organized a library orientation session for JDS-2026 scholarship students who are preparing to continue their studies in Japan. A total of 22 students participated in the program, including 12 female students.
The session aimed to introduce students to how to effectively use library and essential resources, including library services, the use of the library catalog, and digital resources, as well as access to electronic materials for research and study. The orientation covered both the Hun Sen Library and university libraries abroad, helping students prepare before departing for their studies in Japan.