University-Industry Cooperation Center – UICC

Activity

សិក្ខាសាលាស្តីពី "ការត្រៀមខ្លួនសម្រាប់ឱកាសការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ”

July 16, 2026
សិក្ខាសាលាស្តីពី "ការត្រៀមខ្លួនសម្រាប់ឱកាសការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ”

មជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ–សហគ្រាស (UICC) ៖ នាថ្ងៃសៅរិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារនៃមជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ–សហគ្រាស (UICC) សហការជាមួយក្រុមហ៊ុន GOWEL TRADING CO., LTD បានរៀបចំសិក្ខាសាលាស្តីពី "ការត្រៀមខ្លួនសម្រាប់ឱកាសការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ” ប្រកបដោយភាពជោគជ័យ និងមានការចូលរួមយ៉ាងសកម្មពីសំណាក់និស្សិត និងអ្នកចាប់អារម្មណ៍ជាច្រើន។

សិក្ខាសាលានេះបានផ្តល់នូវចំណេះដឹងថ្មីៗ អំពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងឱកាសការងារពាក់ព័ន្ធ ព្រមទាំងជួយបង្កើនការយល់ដឹង អំពីអាជីពផ្នែកលក់​ សម្រាប់ការត្រៀមខ្លួនចូលទៅកាន់ទីផ្សារការងារនាពេលអនាគត។

UICC សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិន ក្រុមការងារ និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

គេហទំព័រ និងបណ្ដាញសង្គមផ្លូវការរបស់ UICC


🌐 |Face Book Page 
🌐 |Telegram Channel 
🌐 |Telegram Chat
🌐 |YouTube Channel 
🌐 |TikTok

#RUPP #UICC #GOWEL #workshop #jobopportunity