International Relations Office

News

វគ្គបណ្ដុះបណ្ដាល "ស្រ្តីក្នុងវិស័យសហគ្រិនភាពនិងឌីជីថល"

July 16, 2026
វគ្គបណ្ដុះបណ្ដាល "ស្រ្តីក្នុងវិស័យសហគ្រិនភាពនិងឌីជីថល"

ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦៖ ការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង the Asia Pacific Women's Information Network Center នៃ Sookmyung Women’s University នៃសាធារណរដ្ឋកូរ៉េ បានរៀបចំកម្មវិធីបណ្តុះបណ្ដាលក្រោមប្រធានបទ «ស្ត្រីក្នុងវិស័យឌីជីថល និងសហគ្រិនភាព» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។

និស្សិតជានារីចំនួន ៤០នាក់ បានចូលរួមក្នុង ផ្នែកឌីជីថល (Digital Track) និង ផ្នែកសហគ្រិនភាព (Entrepreneurship Track) តាមរយៈការសិក្សា ការអនុវត្តជាក់ស្តែង ការងារជាក្រុម និងការធ្វើបទបង្ហាញគម្រោងចុងក្រោយ។ វគ្គបណ្ដុះបណ្ដាលនេះបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងមោទនភាព ជាមួយនឹងការប្រគល់វិញ្ញាបនបត្រជូនដល់និស្សិតជ័យលាភីទាំងអស់ ដែលជាផ្នែកមួយនៃការជម្រុញសក្តានុពលរបស់ស្រ្តីក្នុងយុគសម័យឌីជីថល។

Phnom Penh, 11 July, 2026 – The International Relations Office of the Royal University of Phnom Penh (RUPP), in collaboration with the Asia Pacific Women’s Information Network Centre (APWINC) of Sookmyung Women’s University, Republic of Korea, successfully organised the 2026 UNESCO-UNITWIN Women in Digital & Entrepreneurship (WiDE) Programme, held from 6–11 July 2026.

A total of 40 female students participated in the Digital Track and Entrepreneurship Track, engaging in interactive learning, hands-on activities, collaborative teamwork, and final project presentations. The programme concluded in a joyful and celebratory atmosphere with the presentation of certificates to all participants in recognition of their successful completion of the training.